Dissertation juridique

Disponible uniquement sur Etudier
  • Pages : 6 (1367 mots )
  • Téléchargement(s) : 0
  • Publié le : 12 mai 2010
Lire le document complet
Aperçu du document
សម្បទានដី​សង្គមកិច្ច
ដោយ សេង  ឌីណា
អត្ថបទចុះផ្សាយកាលពីថ្ងៃទី 11/02/2010 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី  11/02/2010 14:27 ម៉ោងសកល
នៅក្នុង ​នាទី​យល់ដឹង​អំពី​ច្បាប់ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍មុន យើង​បាន​​ឃើញ​អំពី​សិទ្ធិ​​​របស់​​អ្នក​ដែល​កាន់កាប់​អចលនវត្ថុ​ ដោយ​ស្របច្បាប់ ក៏ប៉ុន្តែ មិនទាន់​មាន​ប័ណ្ណកម្មសិទ្ធិ។ នៅ​ថ្ងៃ​នេះ សេង ឌីណា នឹង​លើក​បញ្ហា​ថ្មីមួយទៀត គឺ “ការធ្វើ​សម្បទាន​ដី​សង្គមកិច្ច” មក​បកស្រាយ​តាមរយៈ​បទសម្ភាសន៍​ជាមួយ បណ្ឌិត ហ៊ែល ចំរើន។
ដូចដែល​​លោក​-អ្នក​បាន​ជ្រាប​រួចមក​ហើយ កាលពី​សប្តាហ៍មុន​ថា ភោគី (មានន័យថា អ្នក​កាន់កាប់​អចលនវត្ថុ ដោយ​ស្រប​ច្បាប់ ប៉ុន្តែ មិនទាន់​មាន​ប័ណ្ណកម្មសិទ្ធិ) ​ក៏​មាន​សិទ្ធិ​ប្រហាក់​ប្រហែល​នឹង​កម្មសិទ្ធិករ​ដែរ គឺ​មាន​សិទ្ធិ​ប្រើប្រាស់ (ដូចជា សាងសង់​លំនៅដ្ឋាន ដាំដុះ បង្កបង្កើនផល) សិទ្ធិ​អាស្រ័យផល (ដូចជា ជួល ប្រវាស់) និងមាន​សិទ្ធិ​​ផ្ទេរ​កម្មសិទ្ធិ​បន្ត (ដូចជាលក់ ឬ​ចែក​ជា​កេរមរតក​ទៅ​​ឲ្យ​កូនចៅ​)។
ភោគី​ ដែល​កាន់កាប់​អចលនវត្ថុ​ត្រឹមត្រូវ​តាម​ល័ក្ខខ័ណ្ឌ ដែល​កំណត់​ដោយ​ច្បាប់ ក្នុង​រយៈពេល ៥ឆ្នាំ​ជាប់ៗ​គ្នា អាច​ក្លាយ​​ទៅ​ជា​ម្ចាស់​កម្មសិទ្ធិបាន។
ក៏ប៉ុន្តែ ច្បាប់​ភូមិបាល ដែល​ចូលជាធរមាន កាល​ពីឆ្នាំ​២០០១ បាន​បិទបញ្ចប់​រាល់​ការ​ចូល​កាន់កាប់​​ដីធ្លី ក្នុង​ឋានៈជា​ភោគី មានន័យថា ច្បាប់​ទទួល​ស្គាល់​តែ​អ្នក​ចូល​កាន់កាប់​ មុន​ឆ្នាំ​២០០១​ប៉ុណ្ណោះ។ អ្នក​ដែល​ចូល​កាន់កាប់​ក្រោយ​​​ច្បាប់​ភូមិបាល​ឆ្នាំ​២០០១​ចូលជាធរមាន ត្រូវ​ចាត់​ទុក​ថា​ជា​ការកាន់កាប់​ ដោយ​ខុសច្បាប់។
ក៏ប៉ុន្តែ ច្បាប់​ភូមិបាល​ថ្មី​​នេះ ក៏​បាន​​បង្កើត​យន្តកម្ម​មួយ​ដែរ ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ​​កម្ពុជា​ក្រីក្រ ដែល​គ្មាន​ដី នោះ​គឺ​ “ការ​ធ្វើ​សម្បទានដី​សង្គមកិច្ច”។
នៅ​ថ្ងៃ​នេះ បណ្ឌិត ហ៊ែល ចំរើន នឹង​ត្រឡប់​មក​​បកស្រាយ​បំភ្លឺ អំពី​​សម្បទាន​ដី​សង្គមកិច្ចនេះ។
១-តើ​ប្រជាពលរដ្ឋ​​ដែល​​អាច​ទទួល​បាន​ដី​សម្បទាន​សង្គមកិច្ច​ ត្រូវ​​មាន​លក្ខណៈសម្បត្តិ​អ្វី​ខ្លះ?
ក-មាន​សញ្ជាតិ​ខ្មែរ និង​មាន​សមត្ថភាព​តាមផ្លូវច្បាប់ ដើម្បី​ធ្វើ​ជា​ម្ចាស់ដី
ខ-ជាមេគ្រួសារ ​នៃ​គ្រួសារ ដែល​មាន​សមាជិក​ពីរនាក់ ឬ​ច្រើន​នាក់ ដែល​ជាប់​សាច់សាលោហិត​ជាមួយ​គ្នា ឬ​មាន​ចំណង​អាពាហ៍ពិពាហ៍ និង​រស់​នៅ​ជាមួយ​គ្នា ក្នុង​លំនៅដ្ឋាន​តែមួយ។
គ-មាន​ប្រាក់​ចំណូល​ទាប (កម្រិត​ប្រាក់​ចំណូលនេះ​​ត្រូវ​កំណត់​ដោយ​ប្រកាស​របស់​ក្រសួង​សង្គមកិច្ច និង​ការងារ)
ឃ-មិនមែន​ជា​​កម្មសិទ្ធិករ ឬ​​ជា​ភោគី លើ​ដី​ផ្សេងទៀតង-មានឆន្ទៈ និង​មាន​លទ្ធភាព​អនុវត្ត​តាម​កម្មវិធី​សម្បទាន​ដី​សង្គមកិច្ច ដែល​នឹង​ត្រូវ​ប្រគល់​ឲ្យ
ក្រៅ ​ពី​ប្រជាពលរដ្ឋ​ ដែល​មាន​លក្ខណៈ​សម្បត្តិ​ខាង​លើ​នេះ មាន​ប្រភេទ​ពលរដ្ឋ​មួយ​ចំនួន ដែល​មានសិទ្ធិ​ជា​ស្វ័យ​ប្រវត្តិ ក្នុង​ការ​ទទួល​បាន​សម្បទានដី​សង្គមកិច្ច មានន័យថា អាជ្ញាធរ​មិន​អាច​បដិសេធ​សំណើ​របស់​ជន​ទាំងនេះ​បានទេ៖ មេគ្រួសារ​ជា​ស្រ្តី មេគ្រួសារ​ជា​ជន​បាត់បង់​សមត្ថភាព (ពិការ) មេគ្រួសារ​ជា​អតីតយុទ្ធ​​ដែល​បាត់បង់​សមត្ថភាពនិង​មេគ្រួសារ​ជា​យោធិន​រំសាយ។
២-តើ​​​​សម្បទានដី​សង្គមកិច្ច ត្រូវ​ផ្តល់​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ ឬ​ក៏​មាន​​បង់​ថ្លៃ​ឈ្នួល​?
ដីសម្បទានសង្គមកិច្ច ត្រូវ​ផ្តល់​ជូន​ប្រជាពលរដ្ឋ ដោយ​ឥតគិតថ្លៃ។
៣-តើ​​​សម្បទានិក (មានន័យថា អ្នក​ដែល​ទទួល​បាន​ដីសម្បទាន​សង្គមកិច្ច) អាច​កាន់កាប់​ដី​នេះ​បាន ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ?
គ្រប់​សម្បទានដី​ទាំងអស់ មិន​អាច​ផ្តល់​ឲ្យ​លើស​ពី​រយៈពេល ៩៩​ឆ្នាំ​ឡើយ។
ក៏ប៉ុន្តែសម្បទានដី​សង្គមកិច្ច មាន​លក្ខណៈពិសេស​មួយ គឺ សម្បទានិក​អាច​ស្នើសុំ​​ធ្វើ​ជា​ម្ចាស់​កម្មសិទ្ធិបាន ក្រោយ​ពី​បាន​កាន់កាប់​ដី​សម្បទាន​រយៈពេល​៥ឆ្នាំ​ជាប់ៗ​គ្នា។
៤-​បើ​ដូច្នេះ ​តើ​សម្បទាន​ដី​សង្គមកិច្ច និង​ភោគៈ មាន​ចំណុច​ខុស​គ្នា​ត្រង់ណា​ខ្លះ?
ទាំងភោគី និង​សម្បទានិក​ដី​សង្គមកិច្ច សុទ្ធតែ​អាច​សុំ​ធ្វើ​ជា​ម្ចាស់​កម្មសិទ្ធិ​លើ​ដី​ដែល​ខ្លួន​កាន់កាប់​បាន ក្រោយ​ពី​បាន​កាន់កាប់​ដី ក្នុង​រយៈពេល ៥ឆ្នាំ ជាប់ៗ​គ្នា។ចំណុច ដែល​ខុសគ្នា គឺ​ត្រង់ថា នៅ​ក្នុងរយៈពេល​កំពុង​កាន់កាប់ ៥ឆ្នាំនេះ ភោគី អាច​ផ្ទេរ​​សិទ្ធិ​របស់ខ្លួន​​ទៅ​ឲ្យ​អ្នក​ដ៏ទៃបាន (ដូចជា ​លក់​ ឬ​ធ្វើ​ជា​អំណោយ​នូវដី​របស់​ខ្លួន​បាន)។
ចំណែក​សម្បទានិក​ដី​ សង្គមកិច្ច​វិញ ក្នុងពេល​រង់ចាំ​បាន​ក្លាយ​ជា​ម្ចាស់​កម្មសិទ្ធិ (៥ឆ្នាំ) មិន​អាច​ធ្វើ​ការ​ផ្ទេរ​សិទ្ធិ​របស់​ខ្លួន​បានទេ គឺ​អាច​មាន​សិទ្ធិ​ត្រឹម​តែ​ប្រើប្រាស់ (សាងសង់​លំនៅដ្ឋាន ដាំដុះ បង្កបង្កើនផល)និង​អាស្រ័យផល (ជួល ប្រវាស់) ​តែប៉ុណ្ណោះ។
៥-ប្រសិន ​បើ​​នៅ​ក្នុងរយៈពេល​កាន់កាប់​ដី មិនទាន់​គ្រប់ ៥ឆ្នាំ សម្បទានិក​ទទួល​មរណភាព​ តើ​សម្បទានដី​សង្គមកិច្ច​ត្រូវ​រលាយ​ជាស្វ័យប្រវត្តិ ហើយ​ដី​សម្បទាន​ត្រូវ​ប្រគល់​ទៅ​ឲ្យ​រដ្ឋ​វិញ ឬ​ក៏​កូនចៅ​ ដែល​ជា​ទាយាទ​របស់​អ្នក​ស្លាប់​នេះ​អាច​កាន់កាប់​បន្តបាន?
សម្បទានដី ​សង្គមកិច្ច...
tracking img