Dissertation juridique

1367 mots 6 pages
សម្បទានដី សង្គមកិច្ច
ដោយ សេង ឌីណា
អត្ថបទចុះផ្សាយកាលពីថ្ងៃទី 11/02/2010 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី 11/02/2010 14:27 ម៉ោងសកល
នៅក្នុង នាទី យល់ដឹង អំពី ច្បាប់ កាល ពី ថ្ងៃ ព្រហស្បតិ៍មុន យើង បាន ឃើញ អំពី សិទ្ធិ របស់ អ្នក ដែល កាន់កាប់ អចលនវត្ថុ ដោយ ស្របច្បាប់ ក៏ប៉ុន្តែ មិនទាន់ មាន ប័ណ្ណកម្មសិទ្ធិ។ នៅ ថ្ងៃ នេះ សេង ឌីណា នឹង លើក បញ្ហា ថ្មីមួយទៀត គឺ “ការធ្វើ សម្បទាន ដី សង្គមកិច្ច” មក បកស្រាយ តាមរយៈ បទសម្ភាសន៍ ជាមួយ បណ្ឌិត ហ៊ែល ចំរើន។
ដូចដែល លោក -អ្នក បាន ជ្រាប រួចមក ហើយ កាលពី សប្តាហ៍មុន ថា ភោគី (មានន័យថា អ្នក កាន់កាប់ អចលនវត្ថុ ដោយ ស្រប ច្បាប់ ប៉ុន្តែ មិនទាន់ មាន ប័ណ្ណកម្មសិទ្ធិ) ក៏ មាន សិទ្ធិ ប្រហាក់ ប្រហែល នឹង កម្មសិទ្ធិករ ដែរ គឺ មាន សិទ្ធិ ប្រើប្រាស់ (ដូចជា សាងសង់ លំនៅដ្ឋាន ដាំដុះ បង្កបង្កើនផល) សិទ្ធិ អាស្រ័យផល (ដូចជា ជួល ប្រវាស់) និងមាន សិទ្ធិ ផ្ទេរ កម្មសិទ្ធិ បន្ត (ដូចជា លក់ ឬ ចែក ជា កេរមរតក ទៅ ឲ្យ កូនចៅ )។
ភោគី ដែល កាន់កាប់ អចលនវត្ថុ ត្រឹមត្រូវ តាម ល័ក្ខខ័ណ្ឌ ដែល កំណត់ ដោយ ច្បាប់ ក្នុង រយៈពេល ៥ឆ្នាំ ជាប់ៗ គ្នា អាច ក្លាយ ទៅ ជា ម្ចាស់ កម្មសិទ្ធិបាន។
ក៏ប៉ុន្តែ ច្បាប់ ភូមិបាល ដែល ចូលជាធរមាន កាល ពីឆ្នាំ ២០០១ បាន បិទបញ្ចប់ រាល់ ការ ចូល កាន់កាប់ ដីធ្លី ក្នុង ឋានៈជា ភោគី មានន័យថា ច្បាប់ ទទួល ស្គាល់ តែ អ្នក ចូល កាន់កាប់ មុន ឆ្នាំ ២០០១ ប៉ុណ្ណោះ។ អ្នក ដែល ចូល កាន់កាប់ ក្រោយ ច្បាប់ ភូមិបាល ឆ្នាំ ២០០១ ចូលជាធរមាន ត្រូវ ចាត់ ទុក ថា ជា ការកាន់កាប់ ដោយ ខុសច្បាប់។
ក៏ប៉ុន្តែ ច្បាប់ ភូមិបាល ថ្មី នេះ ក៏ បាន បង្កើត យន្តកម្ម មួយ ដែរ ដើម្បី ជួយ ដល់ ប្រជាពលរដ្ឋ កម្ពុជា ក្រីក្រ ដែល គ្មាន ដី នោះ គឺ “ការ ធ្វើ សម្បទានដី សង្គមកិច្ច”។
នៅ ថ្ងៃ នេះ បណ្ឌិត ហ៊ែល ចំរើន នឹង ត្រឡប់ មក បកស្រាយ បំភ្លឺ អំពី សម្បទាន ដី សង្គមកិច្ចនេះ។
១-តើ ប្រជាពលរដ្ឋ ដែល អាច ទទួល បាន ដី សម្បទាន សង្គមកិច្ច ត្រូវ មាន លក្ខណៈសម្បត្តិ អ្វី ខ្លះ?
ក-មាន សញ្ជាតិ ខ្មែរ និង មាន សមត្ថភាព តាមផ្លូវច្បាប់ ដើម្បី ធ្វើ ជា ម្ចាស់ដី
ខ-ជាមេគ្រួសារ នៃ គ្រួសារ ដែល មាន សមាជិក ពីរនាក់ ឬ ច្រើន នាក់ ដែល ជាប់ សាច់សាលោហិត ជាមួយ គ្នា ឬ មាន ចំណង អាពាហ៍ពិពាហ៍ និង រស់ នៅ ជាមួយ គ្នា ក្នុង លំនៅដ្ឋាន តែមួយ។
គ-មាន ប្រាក់ ចំណូល ទាប (កម្រិត ប្រាក់ ចំណូលនេះ ត្រូវ កំណត់ ដោយ ប្រកាស របស់ ក្រសួង សង្គមកិច្ច និង ការងារ)

en relation

  • AFSA ACRC
    1864 mots | 8 pages
  • Le mal
    486 mots | 2 pages
  • Equation différentielle et primitives
    4706 mots | 19 pages
  • Mathématiques
    425 mots | 2 pages
  • Corrigé exercice ecs
    629 mots | 3 pages
  • rapport de stage ocp
    10479 mots | 42 pages
  • Roméo et juliette traduction
    4930 mots | 20 pages
  • Heidegger, wittgenstein, wittgenstein, wittwingen
    8406 mots | 34 pages
  • La cicatrice de charles lowery
    3359 mots | 14 pages
  • Dissertation juridique
    507 mots | 3 pages
  • Dissertation juridique
    843 mots | 4 pages
  • La naissance du désir, freud
    9182 mots | 37 pages
  • Site marchandetude d'un site marchand rueducommerce
    50978 mots | 204 pages
  • Dissertation juridique
    562 mots | 3 pages
  • Securit2
    13760 mots | 56 pages